ដៃ​គូ​សំខាន់ៗ

«នោះ ២នាក់ នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ» សាស្តា ៤:១២ «ប្រភពប្រាជ្ញា» ប្តេជ្ញាក្នុងការធ្វើជាដៃគូដ៏មានប្រសិទ្ធភាព។ គោលបំណងរបស់យើង គឺចង់បម្រើក្រុមជំនុំខ្មែរ ហេតុនេះបានជាយើងចង់ឈរ ប្រកៀកស្មាជាមួយអ្នកដឹកនាំក្រុមជំនុំ លោកគ្រូគង្វាល ប្រធាននិកាយ និង អង្គការបេសកកម្មទាំងឡាយ ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះបំពេញទៅបានយ៉ាងល្អប្រសើរ។ ដៃគូបច្ចុប្បន្នរបស់យើងមាន សាលាព្រះគម្ពីរមេតូឌីស្ទកម្ពុជា សាលាព្រះគម្ពីរភ្នំពេញ វិទ្យាស្ថានព្រះគម្ពីរកម្ពុជា សមាគមន៍ (TEEac) ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ កម្ពុជា (EFC) ពួកជំនុំព្រះជាម្ចាស់ (AOG) សម្ព័ន្ធគ្រីស្ទបរិស័ទ និង សាសនទូត (Christian and Missoinary Alliance) និង Langham Partnership, Pilgrim International and Mercy Teams International.

សម្រាប់ព័ត៌មានលំអិតអំពីការធ្វើជាដៃគូជាមួយយើងខ្ញុំ សូមទាក់ទងជាមួយនឹង គ្រឹះស្ថាន «ប្រភពប្រាជ្ញា»។